កូឡាឡាំពួ, ម៉ាឡេស៊ី៖ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់ល្អប្រសើរលើពិភពលោក ផ្នែកថែទាំសុខភាព (Healthcare) កាលពីដើមឆ្នាំ២០១៨ ប្រទេសម៉ាឡេស៊ី បានដាក់វិស័យ «ទេសចរណ៍សុខភាព» គឺជាកូនសោមួយសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី។ វិស័យថែទាំសុខភាព និងវេជ្ជសាស្ត្ររបស់ម៉ាឡេស៊ី រំពឹងទទួលបានភ្ញៀវទេសចរណ៍វេជ្ជសាស្ត្រចំនួន២លាននាក់នៅឆ្នាំ២០២០។ រដ្ឋាភិបាល ម៉ាឡេស៊ី បានសម្ពោធជាផ្លូវការយុទ្ធនាការ «ទេសចរណ៍សុខភាព ២០២០» ហៅកាត់ថា MyTH2០2០ ដោយក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (Malaysia Healthcare Travel Council) ជាផ្លូវការនាថ្ងៃទី៣១ ខែតុលា […]